​ ផ្សាយពាណិជ្ជកម្ម
www.taprohmbatitvonline.com/មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ភូមិតានន ឃុំត្នោតស្រុកបាទី ខេត្តតាកែវ/ ទំនាក់ទំនង Tele :087 947 879 / 066 947 879 ..
​ ផ្សាយពាណិជ្ជកម្ម
គេហទំព័រ តាព្រហ្មបាទី ធីវី អនឡាញ /មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ភូមិតានន ឃុំត្នោតស្រុកបាទី ខេត្តតាកែវ/ ទំនាក់ទំនង Tele :087 947 879 / 066 947 879

លោកបណ្ឌិត ជា ចាន់តូ កោតសរសើរ​សមាជិក-​សមាជិកាគណបក្ស គ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ធំ ដែលខិតខំបំពេញភារ​កិ​ច្ច ដោយការទទួលខុសត្រូវខ្ពស់ជូនជាតិ និងប្រជាជន

(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកគណៈអចិន្រ្តៃយ៍ គណៈ​កម្មាធិការកណ្តាល​គណបក្ស​ប្រជាជនកម្ពុជា និងជាប្រធាន​ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត​កំពង់ធំ បានអញ្ជើញចូលរួមក្នុងសន្និបាតគណៈកម្មធិការគណបក្សខេត្តកំពង់ធំ ដោយក្នុងនោះលោកបានកោតសរសើរ​សមាជិក-​សមាជិកាគណបក្ស គ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ធំ ដែលខិតខំបំពេញភារ​កិ​ច្ច ដោយការទទួលខុសត្រូវខ្ពស់ជូនជាតិ និងប្រជាជន។

ការលើកឡើងរបស់លោក ជា ចាន់តូ ធ្វើឡើងក្នុងពិធីបើកសន្និបាតគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ធ្វើឡើងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣។

លោក ជា ចាន់តូ បានស្នើដល់សន្និបាតតាំងមូល​ឲ្យបន្តយកចិត្តចិត្តទុកដាក់ ចំពោះភារកិច្ចសម្រាប់ឆ្ពោះទៅកាន់ការបោះឆ្នោត ជាប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ប្រធានគណបក្ស និងគោលការណ៍សម្តេចក្រឡាហោមដែលបានលើកឡើងឲ្យល្អ។

លោក ជា ចាន់តូ បានថ្លែងអំណរ​គុណយ៉ាងជ្រាលជ្រៅ និងបានកោតសរសើរ​ដោយ​ស្មោះចំពោះ​សមាជិក-​សមាជិកាគណបក្សគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ធំ ដែល​បាន​​ខិត​ខំ​បំពេញភារ​កិ​ច្ច​ប្រកប ដោយការទទួលខុសត្រូវខ្ពស់ជូនជាតិ និងប្រជាជន ជាពិ​សេស​​ក្នុងការ​បោះ​​ឆ្នោត​​ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី៥ ឆ្នាំ២០​២២ កន្លងទៅនេះរហូតទទួល​បាន​ជោគជ័យ៕

ក្នុងនោះលោក ងួន រតនៈ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ បានថ្លែងក្នុងជំនឿថា សន្និបាតគណៈកម្ម ធិការគណបក្សខេត្តកំពង់ធំនៅពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការវាយតម្លៃលើការងារសំខាន់ៗ និងការកំណត់ដាក់ចេញនូវទិសដៅការងារ ដែលមានចរិតជាយុទ្ធសាស្ត្រ សម្រាប់អនុវត្តបន្តទៀត ពិសេសការតម្រង់ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខនេះឲ្យទទួលជ័យជម្នះតាមផែនការ។

លោក ងួន រតនៈ បានបញ្ជាក់ថា ឆ្លងកាត់ការវាយតម្លៃ និងការដកពិសោធន៍លទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ និងការបោះឆ្នោតជ្រើស

រើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ កន្លងមកនេះ រួមនឹងចំណុចខ្វះខាត ក្រុមការងារគ្រប់ថ្នាក់ គ្រប់កំរិត រួមផ្សំជាមួយក្រុមការងារពិសេស និងក្រុមការងារយុវជនគ្រប់ថ្នាក់បានយកចិត្តទុកដាក់ ក្នុងការកសាងពង្រឹងកំលាំងមូលដ្ឋា តាមរយៈការគៀងគរកំលាំងថ្មី តាមគ្រប់រូបភាព ហើយតាមការសង្កេតជារួមបងប្អូនប្រជាពលរដ្ឋបានចូលរួមជ្រើសរើស យកគណបក្សប្រជាជនកម្ពុជា ដើម្បីរួមរស់ជីវភាពនយោបាយ។

ជាក់ស្ដែងយើងបានធ្វើការប្រកាសបញ្ចូលជាបន្តបន្ទាប់ និងនៅតែធ្វើការប្រកាសបន្តទៀត ដែលបរិមាណបន្ថែមថ្មីនេះបានបំពេញតាមសន្ទស្សន៍ ដែលគណៈកម្មាធិការកណ្តាលបានដាក់ចុះ៕

អាជ្ញាធររាជធានីភ្នំពេញមមាញឹកនឹងការរៀបចំតុបតែងសង្ក្រាន្តវត្តភ្នំ អបអរបុណ្យចូលឆ្នាំថ្មីខាងមុខ, សូមប្រជាពលរដ្ឋចូលរួមឲ្យបានច្រើនកុះករ

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣នេះ អាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌដូនពេញកំពុងមមាញឹកក្នុងការរៀបចំតុបតែងលម្អសោភ័ណភាពនៅទីសំខាន់មួយចំនួន ពិសេសនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីត្រៀមរៀបចំសង្ក្រាន្តវត្តភ្នំ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះខាងមុខ។

ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបន្ទាយស្រី ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

(សៀមរាប)៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ចំនួន២២គ្រួសារ។

ក្នុងនោះ នៅឃុំរុនតាឯក ចំនួន១៩គ្រួសារ (រលំ៤ខ្នង របើកដំបូល១៥ខ្នង), ឃុំឃុនរាម ចំនួន៣គ្រួសារ (រលំ២ខ្នង និងរបើកដំបូល១ខ្នង)។ ពិធីនេះ ប្រារព្ធនៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកស្រីក៏បានសម្ដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយបន្តថា អំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូននាពេលនេះ អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត។

នេះបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល និងទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

លោកស្រីក៏បានអំពាវនាវ លោកតា លោកយាយ អ៊ំពូមីង និងប្រជាពលរដ្ឋទាំងអស់ សូមមេត្តាអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារ ទទួលបាន គ្រួសាររលំផ្ទះ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត១ ស័ង្កសី ១៦សន្លឹក មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ ស្កសរ១គីឡូក្រាម អំបិល១គីឡូក្រាម ប៊ីចេង១០កញ្ចប់តូច អង្ករ៣០គីឡូក្រាម និងថវិកា១សែន៥ម៉ឺនរៀល។

គ្រួសាររបើកដំបូល៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត១ ស័ង្កសី ១០សន្លឹក មី១កេស ទឹកត្រី១យួរ  ត្រីខ១យួរ ស្កសរ១គីឡូក្រាម អំបិល១គីឡូក្រាម ប៊ីចេង១០កញ្ចប់តូច អង្ករ៣០គីឡូក្រាម និងថវិកា១សែនរៀលផងដែរ៕


ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ប្រគល់អំណោយជូន កងវរសេនាតូចអន្តរាគមន៍លេខ៣៩៥ និងកងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ នាឱកាសបុណ្យចូលឆ្នាំថ្មី

(ព្រះវិហារ)៖ លោក មាស សុខសេនសាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ និងនាំអំណោយមួយចំនួន យកទៅប្រគល់ជូនកងវរសេនាតូចអន្តរាគមន៍លេខ៣៩៥ ចំណុះយោធភូមិភាគទី៤ និងកងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ដែលកំពុងប្រចាំការនៅតំបន់មុំ៣ ស្ថិតក្នុងភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាឱកាសបុណ្យចូលឆ្នាំថ្មី។

នៅក្នុងឱកាសនេះ លោក មាស សុខសេនសាន បានថ្លែងនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹក និងដឹងគុណយ៉ាងជ្រាលជ្រៅ ពីលោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ជូនចំពោះនាយទាហាន នាយនគរបាល ពលទាហាន ពលនគរបាល និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ បូរណភាពទឹកដី រក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយ ជូនប្រទេសកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល។

លោកបញ្ជាក់ទៀតថា ក្នុងគោលបំណងរឹតចំណងមេត្រីភាព សាមគ្គីភាព ភាតរភាពរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបងប្អូនកងកម្លាំងទាំង២អង្គភាព ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងនាំអំណោយយកមកចែកជូន កងទាហាន និងកងនគរបាលការពារព្រំដែនគោក នៅរៀងរាល់មុនពិធីបុណ្យប្រពៃណីជាតិធំៗ ដូចជាបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ ចាប់តាំងពីឆ្នាំ២០០៨ មកដល់ពេលបច្ចុប្បន្ននេះ។

នៅក្នុងពិធីដ៍សោមនស្សរីករាយនេះ លោក មាស សុខសេនសាន បានថ្លែងជម្រាបជូនអំពីព្រឹត្តិការណ៍ និងសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេស ភាពការធ្វើបរិវត្តកម្មសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ប្រកបដោយភាពប្រាកដប្រជា និងគ្រប់ជ្រុងជ្រោយ ដើម្បីឈានដល់ការសម្រេចបានចក្ខុវិស័យរយៈពេលវែង គឺប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

លោក មាស សុខសេនសាន បានថ្លែងនូវការកោតសរសើរ និងសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះកងកម្លាំងទាំងអស់ ដែលឈរជើងនៅសមូរភូមិមុខតំបន់មុំ៣។

ក្នុងនោះ បានឧបត្ថម្ភថវិកា ក្នុងម្នាក់៥០,០០០រៀល អង្គភាពនីមួយៗ ថវិកា២,០០០,០០០រៀល រួមជាមួយថ្នាំពេទ្យ និងគ្រឿងឧបភោគ បរិភោគ មួយចំនួនសរុបប្រមាណ១១២លានរៀល រួមជាមួយប្រាក់ឧបត្ថម្ភរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានី ខេត្តសរុបចំនួន២៥លានរៀល ជូនដល់កងកម្លាំងទាំង២អង្គភាព៕

ដល់កងកម្លាំងទាំង២អង្គភាព៕

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រកាសផ្តល់ថវិកាចំនួន ១០០០$ ដល់កីឡាករប្រដាល់ប្រេស៊ីល តាមរយៈសមាគមប្រដាល់គុនខ្មែរ

ភ្នំពេញ៖ តាមរយៈសំណេរក្នុងគណនីហ្វេសប៊ុកផ្លូវការ របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៣នេះ បានបញ្ជាក់ថា «ឃើញគេមិនអោយលុយអ្នកប្រដាល់ប្រេស៊ីលព្រោះប្រើគុនខ្មែរផ្តួលគុនថៃ កីឡារមែងមានឈ្នះមានចាញ់ តែបើគេយករឿងឈ្មោះកីឡាមកជាលេស ( គេត្រូវហាមមុនឡើងប្រដាល់ ) សូមខ្មែរយើងជួយផ្តល់លុយទៅកីឡាករនោះវិញផង ។ ខ្ញុំផ្ទាល់សូមផ្ញើលុយ ១ ០០០ ដុល្លារទៅគាត់ តាមរយៈសមាគមប្រដាល់គុនខ្មែរយើង ។»

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាគណៈអធិបតីក្នុងពិធីបើក «កម្មវិធីជិះកង់អង្គរសង្ក្រាន្ត» នៅមុខបរិវេណឧទ្យានជាតិអង្គរវត្ត សរុបអ្នកចូលរួមប្រមាណ ៤១២ នាក់

សៀមរាប៖ នាព្រឹកថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើក "កម្មវិធីជិះកង់អង្គរសង្ក្រាន្ត" នៅមុខបរិវេណឧទ្យានជាតិអង្គរវត្ត។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអនុប្រធានស.ស.យ.ក. សមាជិក សមាជិកា ស.ស.យ.ក. និងសាធារណជនចំនួន ១៤ ក្រុម សរុបប្រមាណ ៤១២ នាក់។

ថ្លែងមានប្រសាសន៍នាពិធីបើកនេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា គោលបំណងនៃការបង្កើតកម្មវិធីនេះឡើងគឺដើម្បីអបអរសាទរខួប ១០ ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងដើម្បីអបអរសាទរការឈានមកដល់ព្រឹត្តិការណ៍ការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ បន្ថែមពីនេះ ឯកឧត្តមបានលើកឡើងថា ព្រឹត្តិការណ៍នេះក៏ធ្វើឡើងដើម្បីលើកតម្កើងនូវកិត្យានុភាពជាតិ សិល្បៈ អរិយធម៌ វប្បធម៌ដ៏ផូរផង់របស់កម្ពុជា ជាពិសេសគឺបង្ហាញពីមោទកភាពក្នុងនាមជាខ្មែរដូចគ្នា។

ឯកឧត្តមបានបន្តថា ព្រឹត្តិការណ៍អង្គរ​សង្ក្រាន្តដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី ១៤ ដល់ ១៦ មេសា ក្រោមប្រធានបទ "ក្តីស្រមៃ និងក្តីសង្ឃឹម" នឹង​ផ្តល់​ឱកាស​ដល់​ប្រជាជន​កម្ពុជា​ទាំង​អស់​ក៏​ដូច​ជា​មិត្តភ័ក្តិ​អន្តរជាតិ​ទាំងអស់​បាន​ជួបជុំ​គ្នា​រីករាយ និង​ទទួល​បាន​បទពិសោធន៍​មិន​អាច​បំភ្លេច​បាន​ក្នុង​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ។

សូមជម្រាបថា កម្មវិធីជិះកង់នេះមានចម្ងាយ ២០ គីឡូម៉ែត្រដោយចាប់ផ្តើមចេញដំណើរពីបរិវេណមុខអង្គរ ឆ្លងកាត់តំបន់អង្គរធំ ឆ្ពោះទៅកាន់ប្រាសាទព្រះខ័ន និងត្រឡប់មកបរិវេណមុខអង្គរវត្តវិញ។ ចំណែកឯថវិកាដែលបានមកពីការទិញសំបុត្រនិងអាវ នឹងត្រូវប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ - Angkor Hospital for Children៕ សម្រួលផ្សាយដោយ៖ dara

 
Powered by Blogger